ការជូនព័ត៌មានដល់បេក្ខជនគ្រប់រូប៖​  

ការពន្យាសុពលភាពនៃថ្លៃដាក់ពាក្យសុំទិដ្ឋាការ៖
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាយល់ឃើញថា បេក្ខជនជាច្រើនបានបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការរួចហើយ និងកំពុងរង់ចាំណាត់សម្ភាសន៍។ ស្ថានទូតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបើកបំរើសេវាកម្មទិដ្ឋាការទាំងអស់ឡើងវិញឱ្យបានឆាប់ និងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ ក្នុងពេលនេះ លោកអ្នកអាចទុកចិត្តបានថា ស្ថានទូតនឹងបន្តសុពលភាពនៃថ្លៃដាក់ពាក្យសុំទិដ្ឋាការ (MRV Fee) របស់លោកអ្នកដែលបានបង់រួច រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនទាំងអស់ដែលមិនអាចណាត់សម្ភាសន៍សុំទិដ្ឋាការដោយសារតែការផ្អាកសេវាកម្មមានឱកាសណាត់សម្ភាសន៍ និង/ឬចូលសម្ភាសន៍ជាមួយនឹងថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ខ្លួនដែលបានបង់រួច។ សូមបន្តតាមដានគេហទំព័រនេះ សម្រាប់ព័ត៌មានអំពីពេលដែលស្ថានទូតបើកបំរើសេវាកម្មទិដ្ឋាការធម្មតាឡើងវិញ។

ព័ត៌មានសម្រាប់បេក្ខជនទិដ្ឋាការទាក់ទងនឹងវីរូសកូរ៉ូណា៖
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យកុងស៊ុលនៃស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានចាប់ផ្ដើមសម្ភាសន៍ឡើងវិញនូវទិដ្ឋាការមិនមែនអន្តោប្រវេសន៍មួយចំនួ​ន រួមមានប្រភេទ B1/B2, F, M, និងប្រភេទ J​ (សម្រាប់ alien physician, government visitor, international visitor professor,​ research ​scholar, ​short term research scholar, specialist, secondary school student and college/university student)​​​ប្រភេទ C1/D, E, I, O, និងប្រភេទ P រួមទាំងទិដ្ឋាការអន្តោប្រវេសន៍មួយចំនួនទៀត ដូចជាប្រភេទ IR1, IR2, CR1 និងប្រភេទ CR2។ ការបងប្រាក់សម្រាប់ដាក់ពាក្យសុំទិដ្ឋាការ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រនេះ ​ដើម្បីស្នើសុំណាត់សម្ភាសន៍ប្រញាប់។

បេក្ខជនសុំទិដ្ឋាការប្រភេទ H1B, H2B, H4, L1 និងប្រភេទ J រួមទាំងសមាជិកគ្រួសារក្នុងបន្ទុករបស់គេ ដែលមាននៅ​ក្នុងសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ ១០០៥២ គួរស្នើសុំការណាត់សម្ភាសន៍តែក្នុងករណីដែលជឿថាលោកអ្នកមានលក្ខណៈសម្បត្តិសមស្របទៅតាមប្រការលើកលែងណាមួយដូចមានចែងនៅក្នុងសេចក្តីប្រកាសនេះប៉ុណ្ណោះ។

សេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកផ្អាកមិនអោយជនបរទេសណាដែលធ្លាប់មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងអំឡុងពេល១៤ថ្ងៃមុនចូល ឬមានបំណងចូលទៅសហរដ្ឋអាមេរិក ដោយយោងទៅតាមសេចក្ដីប្រកាសលេខ៩៩៨៤​ លេខ៩៩៩២ លេខ៩៩៩៣​​ លេខ៩៩៩៦ និងលេខ១០០៤១ ហើយនិងសេចក្ដីប្រកាសរបស់ប្រធានាធិបតីដែលផ្អាកមិនឲ្យជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍មួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារ ចូលសហរដ្ឋអាមេរិកបន្ទាប់ពីមានផ្ទុះឡើងនៃវីរុសកូរ៉ូណា (សេចក្តីប្រកាសប្រធានាធិបតីលេខ១០០១៤ និងលេខ១០០៥២) នៅតែមានប្រសិទ្ធិភាពនៅឡើយ។​ សម្រាប់ព័ត៌មានលម្អិតអំពីសេចក្តីប្រកាសនានារបស់ប្រធានាធិបតីសូមចុចត្រង់នេះ


ចាប់ពីថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៩ តទៅ បេក្ខជនសម្ភាសទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់នឹងត្រូវស្នើសុំឱ្យត្រលប់ទៅវិញ ប្រសិនពួកគេមិនទាន់បានអនុវត្តនូវជំហានខាងក្រោមនេះមុនពេលអញ្ជើញមកសម្ភាស៖

១. សូមដាក់បញ្ចូលរូបថតដែលត្រឹមត្រូវនៅពេលបំពេញពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមប្រព័ន្ធអ៊ីនធើណិត (រូបថតថ្មី ដែលទើបថតក្នុងរយៈពេលតិចជាងប្រាំមួយខែ ទំហំ៥x៥ ស.ម. មិនពាក់វ៉ែនតា មានផ្ទៃក្រោយពណ៌ស ថតចំពីមុខ​ ហើយឃើញស្លឹកត្រចៀកទាំងសងខាង)។
២. ត្រូវបំពេញ និងបញ្ចូន ​(Submit) ពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមរយៈគេហទំព័រ​ https://ceac.state.gov/genniv/ អោយបានចប់សព្វគ្រប់មុននឹងណាត់ពេលវេលាដើម្បីមកសម្ភាស។
៣. សូមព្រីនទំព័របញ្ជាក់ទម្រង់ DS-160 របស់ខ្លួន ហើយសូមអោយប្រាកដថាទំព័របញ្ជាក់ដែលព្រីនចេញមកនោះមានបារកូដដែលអាចមើលឃើញច្បាស់។
៤. សូមយកទំព័របញ្ជាក់នៃទម្រង់ DS-160 នេះមកជាមួយពេលមកសម្ភាស។


ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។

Mount Rushmore - South Dakota

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍